សូមស្វាគមន៍មកកាន់អង្គការឆត្របៃតងដើម្បី ការអប់រំសម្រាប់កុមារ និងយុវជន

ទស្សនវិជ្ជា

ទស្សនវិជ្ជារបស់យើង គឺដើម្បីអភិវឌ្ឍសង្គមមួយ ដែលធ្វើអោយប្រជាពលរដ្ឋទទួលបាននូវវិបុលភាពនិងភាពរីករាយ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះ ត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌមូលដ្ឋានចំនួនបួន លក្ខខណ្ឌទី១ ត្រូវប្រឹងប្រែងធ្វើការ (កម្ម) លក្ខខណ្ឌទី២ ត្រូវមានជំនាញវិជ្ជាជីវៈយ៉ាងតិចមួយ (វិជ្ជា) លក្ខខណ្ឌទី៣ ត្រូវមានចំណេះដឹង (ធម៌) លក្ខខណ្ឌទី៤ ត្រូវមានសីលធម៌និងវិន័យសម្រាប់ខ្លួន(សីល)។

 

ដូច្នេះអង្គការឆត្របៃតងផ្តល់ការគាំទ្រ និងផ្តល់ឱកាសដល់ក្រុមគ្រួសារនិងកូនៗរបស់ពួកគាត់ និង​​ យុវជនទទួលបាន ​​ការអប់រំមួយ ដែលមានគុណតម្លៃបូករួមបញ្ចូលជាមួយ​លក្ខខណ្ឌទំាង ៤ នេះ។

 

ទស្សនវិស័យ បេសកកម្ម និង គុណតម្លៃ

កុមារនិងយុវជនកម្ពុជា មានចំណេះដឹង​ សមត្ថភាព ទំនួលខុសត្រូវ ចរិយាសម្បត្តិគ្រប់ជ្រុងជ្រោយដើម្បីការរស់នៅ និងចូលរួមអភិវឌ្ឍន៍សង្គមប្រកបដោយវិបុលភាព។ 

លើកកម្ពស់ការអប់រំ និងសុខភាពកុមារ តាមរយៈការពង្រឹងគុណភាព សេវាអប់រំកុមារតូច និងការគាំពារអាហារូបត្ថម្ភ។ 

ពង្រឹង និងលើកកម្ពស់សិទ្ធិ ការចូលរួមនៃយុវជនកម្ពុជា តាមរយៈកម្មវិធី បណ្តុះបណ្តាល ចំណេះដឹង ជំនាញ សមត្ថភាព គុណតម្លៃ និងភាពជាអ្នកដឹកនាំ។ 

ផ្តល់គំរូនៃការអប់រំដែលមានគុណភាព សក្តិសិទ្ធិភាព និងស្របតាមគុណតម្លៃរបស់អង្គការឆត្របៃតង។

លើកកម្ពស់ការយល់ដឹង អភិវឌ្ឍន៍សមត្ថភាព និងការចូលរួមរបស់អាណាព្យាបាល សហគមន៍ និងអ្នកពាក់ព័ន្ធ។ 

គុណតម្លៃរបស់យើងគឺមានទំនាក់ទំនងទៅនឹងត្រៃកូដធម៌របស់ព្រះសម្មាសម្ពុទ្ធគឺៈ សច្ចៈ (ស្មោះត្រង់ ទំនួលខុសត្រូវ គោលការណ៍ ឯករាជ្យ)​ ខន្តី (អំណត់ធ្មត់ ព្យាយាមទំនាក់ទំនង) និង កតញ្ញូ (ការដឹងគុណ យកចិត្តទុកដាក់ សហការ គោរព ច្នៃប្រឌិត។