ស្វាគមន៍មកកាន់គម្រោងអាហារូបត្ថម្ភកុមារកម្ពុជា

គម្រោងជំនួយអាហារូបត្ថម្ភកុមារកម្ពុជា អនុវត្តដោយអង្គការឆត្របៃតង ឧបត្ថម្ភដោយអង្គការអង្កាអន្តរជាតិចាប់ពីឆ្នាំ២០២០ ដល់ឆ្នំា២០២២ បានជ្រើសរើសឃុំកណ្តឹងជាតំបន់គោលដៅ នៃគម្រោងដែលគ្រប់ដណ្តប់ភូមិចំនួន ៨ ដោយមានគោលដៅគម្រោងចំនួន៣ ។  នៅក្នុងដំណើរការអនុវត្តគម្រោងទំាងមូលបានបែងចែកជា ៥ ដំណាក់កាល៖ ១. រៀបចំរចនាសម្ព័ន្ធ ផែនការមេ ឯកសារ និងសម្ភារ ២. ជ្រើសរើស និងរៀបចំសម្រាប់សហគមន៍ថ្មី ៣. រៀបចំការិយាល័យ ធនធានមនុស្ស ៤. ការស្ទង់មតិមូលដ្ឋាន ៥. ដំណើរការអនុវត្តគម្រោងជាមួយនឹងការរំពឹងថា អត្រាកង្វះអាហារូបត្ថម្ភនឹងថយចុះ សម្រាប់កុមារ ២០០នាក់ ដែលមានអាយុក្រោម ៣ឆ្នាំ ចំនួន ៣% ឫ ៤% ។

គោលដៅគម្រោង

ជួយកុមារឱ្យលូតលាស់លឿន និងមានសុខភាពល្អ។​

បង្កើនចំណេះដឹងរបស់អ្នកថែទាំ និងផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកថែទំាក្នុងការមើលថែកុមារ។

កាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភរបស់កុមារ។