សូមស្វាគមន៍មកកាន់សាលាបឋមសិក្សាឆត្របៃតង

អង្គការឆត្របៃតង ផ្តល់ការអប់រំដល់កុមារក្រីក្រ ចាប់ពីថ្នាក់មតេ្តយ្យសិក្សាដល់បឋមសិក្សា។ សាលាដំណើរការ​ចាប់ពី​​ ម៉ោង ៧ៈ០០ព្រឹក ដល់ម៉ោង ៤ៈ០០រសៀល រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
អង្គការឆត្របៃតង ធ្វើការជ្រើសរើស​កុមារឲ្យចូលរៀនថ្នាក់មត្តេយ្យចេញពីគ្រួសារក្រីក្រម្នាក់​ក្នុងមួយគ្រួសារ រៀងរាល់មួយឆ្នំាម្តង នៅខែកញ្ញា និងខែតុលា។​​ លក្ខណៈវិនិច្ឆ័យជ្រើសរើសសិស្សចូលរៀនរួមមាន ស្ថានភាពគ្រួសារ សមត្ថភាពបញ្ញា និង សុខភាពទូរទៅរបស់កុមារ។

សកម្មភាពសាលា

ការគាំទ្រផ្នែកអប់រំ

កុមារត្រូវបានផ្តល់ការអប់រំដោយផ្អែកលើកម្មវិធីសិក្សារបស់ជាតិ ដូចជា៖ ភាសាខ្មែរ គណិវិទ្យា វិទ្យាសាស្រ្ត និងសិក្សាសង្គម។
អង្គការឆត្របៃតង ក៏មានប្រព័ន្ធខ្ជីសៀវភៅពីបណ្ណាល័យ ដល់សិស្សរបស់យើង។ សៀវភៅទំាងនេះ គឺសម្រាប់អោយសិស្សអនុវត្តន៍អាននៅផ្ទះ ជាមួយគ្រួសាររបស់គេ។

បច្ចេកវិទ្យាព័ត៌មាននិងការទំនាក់ទំនង ព្រមទាំងភាសាអង់គ្លេស

អង្គកាឆត្របៃតង បានផ្តល់អោយសិស្សនូវការសិក្សាបច្ចេកវិទ្យាព័ត៌មាន និងការទំនាក់ទំនង ដើម្បីអភិវឌ្ឍជំនាញ កុំព្យូទ័ររបស់សិស្ស និងការប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស។​ បច្ចេកវិទ្យាព័ត៌មាននិងការទំនាក់ទំនង ក៏ត្រូវបានបង្រៀន ដែលអាចជួយឲ្យសិស្សមានជំនាញក្នុងការប្រើប្រាស់ បច្ចេកវិទ្យាតាមប្រភេទខុសគ្នា។ សិស្ស ប្រើកុំព្យូទ័រ និង អាផេត ដើម្បីធ្វើបទបង្ហោញ បង្កើតវិដេអូ និងធ្វើការស្រាវជ្រាវ។

សុខភាព និងអាហារូបត្ថម្ភ

សិស្សរបស់យើង គឺមកពីគ្រួសារដែលរស់នូវក្នុងភាពក្រីក្រ នេះជាមូលហេតុធ្វើអោយពួកគេខ្វះអាហារូបត្ថម្ភ។ អង្គការឆត្របៃតង
ក៏ផ្តល់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដល់សិស្សនៅសាលារៀនដើម្បីធានាថាសិស្សទំាងអស់ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ហើយរក្សាបាននូវសុខភាពល្អ និងភាពរីករាយ។ សិស្សទំាងអស់ទទួលបានការពិនិត្យសុខភាពពីរដងក្នុងមួយឆ្នំា។

ការគាំទ្រសម្ភារសិក្សា

ឆត្របៃតង ផ្តល់អោយសិស្សនូវសម្ភារសម្រាប់សិក្សារដូចជា៖ ប៊ិច ខ្មៅដៃ សៀវភៅ ឯកសណ្ឋាន និងសម្ភារផ្សេងៗ ដែលចំបាច់។

ផ្នែកកីឡា

ដើម្បីបង្កើនការយល់ដឹងអំពីសុខភាព និងរាងកាយរបស់សិស្ស​ អង្គការឆត្របៃតងបានរួមបញ្ចូលកម្មវិធីបាល់ទាត់ដើម្បីជួយអោយសិស្សទទួលបានទំនុកចិត្តលើខ្លួនឯង និងបង្កើនជំនាញជីវិតសំខាន់ៗ ដូចជា ការធ្វើការ​ជាក្រុម ជំនាញដឹកនំា និងវិន័យ។ 

កម្មវិធិសមាធិ និងសភាសិស្ស

ជារៀងរាល់ព្រឹកថ្ងៃសុក្រ សិស្សទំាងអស់អនុវត្តការធ្វើសមាធិ និងជួបជុំគ្នាដើម្បីបង្ហាញ ឬ សម្តែងនូវលទ្ធផល នៃការសិក្សានិងសមត្ថភាពរបស់ពួកគេ ដើម្បីពង្រឹងការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ពួកគេ ភាពជឿជាក់លើខ្លួនឯង ជំនាញនិយាយ និង ជំនាញដឹកនំាសម្រាប់វ័យរបស់ពួកគេ។ 

ការចូលរួមរបស់អាណាព្យាបាល

ដើម្បីអោយឪពុកម្តាយចូលរួមក្នុងការអប់រំរបស់កូនៗពួកគាត់ យើងបានអញ្ជើញឳពុកម្តាយកូនសិស្ស​អោយមកជួបជុំប្រជុំជាទៀងទាត់ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីជជែកអំពីកម្មវិធីសិក្សា និងចូលរួមការបង្ហាញពីសមត្ថភាពរបស់សិស្ស។ យើងក៏បានរៀបចំព្រឹត្តិការណ៍ប្រចំាឆ្នំា ដែលឪពុកម្តាយកូនសិស្សអាចចូលរួមកិច្ចជួបជុំនេះបាន
ពួកគាត់អាចសង្កេតមើលលទ្ធផលនៃការសិក្សា និងការធ្វើបទបង្ហាញរបស់កូនៗពួកគាត់នៅលើឆាក។