សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលភាសាអង់គ្លេស

មណ្ឌលភាសាអង់គ្លេស មានសិស្សសិក្សាចំនួន ២៥០នាក់ មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលចូលរៀនភាសាអង់គ្លេសថ្នាក់ក្រៅម៉ោងពេលល្ងាច ចាប់ពីម៉ោង(៥.១៥​ ដល់ ៦.១៥)
រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ។

គម្រោងនេះមានគោលបំណងសំខាន់បី យ៉ាង ៖

 យើងបណ្តុះបណ្តាលសិស្សវិទ្យាល័យ នូវជំនាញដូចជា ភាសាអង់គ្លេស ការគ្រប់គ្រងខ្លួនឯង  ភាពជាអ្នកដឹកនំា និង TESOL។ បន្ទាប់មកពួកគេអាចប្រើប្រាស់ជំនាញទំាងនេះ ដើម្បីអភិវឌ្ឍខ្លួនពួកគេអោយក្លាយជាគ្រូបង្រៀន អ្នកគ្រប់គ្រង និងអ្នកដឹកនំា ឫក៏បុគ្គលិកដែលមានជំនាញច្បាស់លាស់។ យុវជនមួយចំនួន គឺត្រូវបានជ្រើសរើសអោយធ្វើជាគ្រូបង្រៀន នៅសាលាភាសាអង់គ្លេស។ ពួកគេទទួលបាន​អត្ថប្រយោជន៍ក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និងទទួលបានប្រាក់ឧបត្ថម្ភ ៧០ភាគរយ ពីការបង់ថ្លៃសិក្សារបស់សិស្ស។ ថវិកាទាំងនេះបានជួយសម្រួលជាច្រើនលើការចំណាយសម្រាប់ការសិក្សារៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេ។

ដោយសារថ្លៃសិក្សានៅតាមសាលាភាសាអង់គ្លេសឯកជន
មានតម្លៃថ្លៃ ពួកយើងអនុញ្ញាតអោយសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សាទៅរៀននៅសាលាឯកជននានា
ទទួលបានឱកាសសិក្សាដូចគ្នា។ 

នៅក្នុងប្រព័ន្ធអប់រំសាលារដ្ឋ រាជរដ្ឋាភិបាលដាក់បញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេសចាប់ពីថ្នាក់ទី​ ៤ ឡើងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ​ ចំនួនគ្រូបង្រៀនភាសាអង់គ្លេស គឺមិនមានចំនួនគ្រូគ្រប់គ្រាន់តាមតម្រូវការគ្រប់សាលា។ ហេតុដូច្នេះគម្រោងនេះ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើឲ្យសម្រេចទិសដៅនៃការផ្តល់កម្មវិធី ភាសាអង់គ្លេស នៅសាលាបឋមសិក្សាចាប់ពីថ្នាក់ទី ៤​ ឡើងទៅ។