របាយការណ៍ប្រចាំឆ្នាំ ២០១៨
តាមរយៈបេសកកម្មរបស់យើង Green Umbrella ធ្វើការដើម្បីអភិវឌ្ឍអ្នកដឹកនាំដែលប្រើប្រាស់ជំនាញ ចំណេះដឹង និងតម្លៃរបស់ពួកគេ ដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន និងប្រទេសរបស់ពួកគេ។ យើងមានមោទនៈភាពណាស់ដែលឃើញកុមារទាំងអស់ធំឡើងប្រកបដោយសុខភាព បញ្ញា និងការគោរពពីមួយឆ្នាំទៅមួយឆ្នាំ។
នៅខែវិច្ឆិកា ឆ្នាំ 2019 សិស្សរបស់យើងក្រុមទីមួយនឹងផ្លាស់ទីទៅថ្នាក់ទី 7 នៅសាលារដ្ឋ។ Green Umbrella កំពុងដាក់ជំហានមួយទៀតធ្វើការជាមួយសាលាមធ្យមសិក្សា តាមរយៈកម្មវិធីយុវជនរបស់យើង។ យើងមានផែនការច្បាស់លាស់ដើម្បីបន្តបេសកកម្មនៅលើផ្លូវរបស់យើង។
ជាថ្មីម្តងទៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភ និងសហការជាច្រើនឆ្នាំ។ យើងនឹងមិនអាចពង្រឹងសមិទ្ធផលរបស់យើងដោយគ្មានការគាំទ្រពីខាងអ្នកឡើយ។
ខ្ញុំរីករាយក្នុងការចែករំលែកជាមួយអ្នកនូវរបាយការណ៍ប្រចាំឆ្នាំ ២០១៨។