អង្គការឆត្របៃតង មើលឃើញសក្តានុពលរបស់យុវជនក្នុងការអភិវឌ្ឃសហគមន៍ និង ប្រទេសជាតិ។ កម្មវិធីយុវជន ត្រូវបានបង្កើតឡើងដើម្បីផ្តល់អំណាចដល់យុវជនក្នុងការចូលរួមរាល់សកម្មភាពវិជ្ជមានផ្សេងៗ ដែលនំាមកនូវភាព សុខដុម និងការអភិវឌ្ឍសន្តិភាពសម្រាប់ពិភពលោក ។
ដើម្បីសម្រេចគោលបំណងនេះ អង្គការឆត្របៃតងសហការណ៍ជាមួយអង្គការ the JUMP! Foundation ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗដល់យុវជន ដូចជា ការកសាងសហគមន៍ កំណត់តម្រូវការរបស់សហគមន៍ កំណត់បញ្ហា រៀបចំដំណោះស្រោយ និងធ្វើបទបង្ហាញពីគម្រោង។ យើងក៏បានផ្តល់ជាកញ្ចប់ថវិកាដើម្បីអោយពួកគេយកទៅអនុវត្តន៍គម្រោងក្រោយពេលសិក្សាទ្រឹស្តី។
គោលបំណងរបស់គម្រោង គឺដើម្បីលើកទឹកចិត្តដល់យុវជនឲ្យមានការសហការ និង ការចូលរួមដើម្បីអភិវឌ្ឍទំនុកចិត្ត និងបុគ្គលិកលក្ខណៈរបស់ពួកគេ ហើយនិងដើម្បីបណ្តុះនូវស្មារតីក្នុងចំណោមយុវជនទាំងនោះ ឲ្យមានមនសិការខ្វាយខ្វល់ និងចេះផ្តល់នូវវិភាគទានសម្រាប់សហគមន៍របស់ពួកគេ។