អង្គឆត្របៃតង (អ.ឆ.ប.) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១២។ អង្គការមានទីតាំងនៅស្រុកបាទី ខេត្តតាកែវ ប្រទេសកម្ពុជា។
បេសកម្មរបស់យើង គឺដើម្បីផ្តល់នូវការអប់រំជាគំរូមួយសម្រាប់ការផ្លាស់ប្តូរដល់យុវជនកម្ពុជា។
យើងចាប់ផ្តើមពីកម្រិតដំបូង ដើម្បីបង្កើតក្តីសង្ឃឹមសម្រាប់អនាគតកុមារ និងយុវជនកម្ពុជាដែលកំពុងរស់នៅក្នុងសហគមន៍ពត់សរ។ ប្រមាណជាង ៣៥% នៃគ្រួសាររស់នៅក្រោមបន្ទាត់ក្រីក្រ ក្នុងឆ្នាំ២០០៩។
កុមារតូច ក្មេងជំទង់ និងមនុស្សធំ សុទ្ធតែជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ កុមារ និងក្មេងជំទង់មានឳកាសសិក្សាតិចតួច។ កុមារជាច្រើនមិនបានចូលសាលា ហើយមនុស្សធំជាច្រើនមិនបានសិក្សា ពួកគេមិនមានជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានការងារដ៏មានតម្លៃ។ គ្រួសារជាច្រើនមិនមានដីផ្ទាល់ ហើយកំពុងរស់នៅក្រោមកម្រិតនៃភាពក្រីក្រ។ ពួកគេអាចមើលឃើញក្តីសង្ឃឹមតិចតួចសម្រាប់អនាគតកូនរបស់ពួកគេ។